ប្រភព៖ វិទ្យុអាស៊ីសេរី | ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៦, ដោយ ជិន ជេដ្ឋា ពលរដ្ឋ​ក្រីក្រ​ចំនួន ៣០​គ្រួសារ មក​ពី​បណ្ដា​ខេត្ត​នានា ដែល​ចូល​ទៅ​រស់​នៅ​លើ​ដី​ព្រៃ​សហគមន៍​ត្រង់​ចំណុច​កូន​ភ្នំ នៃ​ឃុំ​ប្រមោយ ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ តវ៉ា​ទាមទារ​ដី​ទំហំ ១៥០​ហិកតារ​ដោយ​អះអាង​ថា ពួកគេ​បាន​អាស្រ័យផល និង​សង់​ខ្ទម​រស់​នៅ​តាំង​ពី​អំឡុង​ឆ្នាំ​២០០០។ ប៉ុន្តែ​អាជ្ញាធរ​បញ្ជាក់​ថា ក្រុម​ពលរដ្ឋ​ទើប​រំលោភ​យក​ដី​សហគមន៍​នៅ​អំឡុង​ឆ្នាំ​២០១៣។ តំណាង​ពលរដ្ឋ​ពីរ​នាក់ បាន​ជួប​ប្រឹក្សា​ផ្លូវ​ច្បាប់ និង​សុំ​អន្តរាគមន៍​ពី​មន្ត្រី​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) ខេត្ត​ពោធិ៍សាត់ ក្រោយ​ពី​ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម ៣០​គ្រួសារ ត្រូវ​សមត្ថកិច្ច​ចាប់​ដាក់​ពន្ធនាគារ​ទាក់ទង​នឹង​ការ​ទន្ទ្រាន​ដី​ព្រៃ។ ពួកគេ​អះអាង​ថា ការ​ចូល​ចាប់​ដី​នៅ​ចំណុច​កូន​ភ្នំ​នេះ គឺ​នៅ​បន្ទាប់​ពី​អាជ្ញាធរ​មូលដ្ឋាន​ប្រាប់​ឲ្យ​ពលរដ្ឋ​ណា​ដែល​អត់​មាន​ដី ត្រូវ​រក​ដីធ្លី​រស់​នៅ និង​អាស្រ័យ​ផល។ អតីត​ពលទាហាន​ឈរ​ជើង​នៅ​តំបន់​ឃុំ​ថ្មដា ព្រំដែន​ខ្មែរ-​ថៃ និង​ជា​តំណាង​ពលរដ្ឋ​ទាំង ៣០​គ្រួសារ គឺ​លោក គល់ រីកែន មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​មាន​ពលរដ្ឋ​មួយ​ចំនួន​ខ្លបខ្លាច​មិន​ហ៊ាន​ចូល​ធ្វើ​ចម្ការ​ដូច​សព្វ​ដង ព្រោះ​ឃើញ​គេ​ចាប់​ពលរដ្ឋ​ម្នាក់​ដាក់​គុក។ ប៉ុន្តែ​រូប​លោក និង​ពលរដ្ឋ​មួយ​ចំនួន​ទៀត​នៅ​តែ​ប្រកាន់​ជំហរ​ចូល​ធ្វើ​ចម្ការ និង​ទាមទារ​ដី​នោះ ព្រោះ​ពួកគាត់​ក្រីក្រ​ និង​គ្មាន​ដី​ពិតប្រាកដ៖ «នៅ​ស្រុក​កំណើត​អត់​មាន​ដីធ្លី​តាំង​ពី​សម័យ​ហ្នឹង​មក ហើយ​បាន​មក​នៅ​ស្រុក​ហ្នឹង​រហូត​តាំង​ពី​មុន​ឆ្នាំ​២០០០ ឬ​២០០០ ហ្នឹង​មក។ សំណូមពរ​ឲ្យ​អង្គការ​លីកាដូ […]

ប្រភព៖ សំឡេងប្រជាធិបតេយ្យ | ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦, ស៊ុន ណារិន រដ្ឋាភិបាលបាន​ដាក់ផែនការឲ្យ​មានការសិក្សា​រៀបចំ​អាកាសយានដ្ឋាន​ថ្មីមួយ​ជំនួស​អាកាសយានដ្ឋានអន្តរ​ជាតិភ្នំពេញ នៅឆ្នាំ​២០៣៥ ដែល​តាមការប៉ាន់ស្មាន ព្រលាន​យន្តហោះនោះ​មាន​តម្លៃប្រមាណ​​៣០០លានដុល្លារ​។ នេះបើយោងតាមឯកសារ​​ប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញឆ្នាំ​២០៣៥​ ដែលត្រូវបានសម្រេចឲ្យប្រើប្រាស់កាលពី​ចុ​ងខែធ្នូ ឆ្នាំ២០១៥។ បើតាមឯកសារ​​ប្លង់​គោលនោះ​ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញសព្វថ្ងៃអាចឆ្លើយតបសេចក្តីត្រូវការរហូត​ដល់​ត្រឹម​ឆ្នាំ២​០២​០។ ឯក​សារ​បន្ត​ថាដោយ​សារ​តែ​​ទីផ្សារនៃការហោះហើរក្នុងស្រុកនៅមានកម្រិតនៅឡើយនិងអវត្តមាននៃក្រុមហ៊ុនអាកាសច​រណ៍​ដែលមកធ្វើវិនិយោគទ្រង់ទ្រាយធំ មិនអាចឲ្យអាកាសយានដ្ឋានភ្នំពេញមាន​មុខងារផ្សេងទៀត ក្រៅតែជាទីសំចតចុងក្រោយ​បំផុតនៃបណ្តាញហោះហើរអន្តរជាតិដែល​នឹងត្រូវឆ្លងកាត់តាមអាកាសយានដ្ឋានធំៗ សំខាន់ៗនៅក្នុងតំបន់ ដូចអាកា​ស​យានដ្ឋានទីក្រុងបាង​កក សិង្ហបូរី ហុងកុង ដែលអាកាសយានដ្ឋានទាំងនេះទទួលនូវការហោះហើរ៣០ដងច្រើនជាងនៅរាជ​ធា​​នី​​ភ្នំពេញ។ ឯកសារ​បញ្ជាក់ថា៖ “ដូច្នេះការសាងសង់នូវអាកាសយានដ្ឋានថ្មីមួយ ដែលជាការវិនិយោគមួយមានតម្លៃថ្លៃរហូតដល់ជាង​៣០០លានដុល្លារអាមេរិកនោះ ហាក់មិនទាន់ស្ថិតនៅក្នុងភាពចាំបាច់ក្នុងទស្សនវិស័យនៃយុទ្ធសាស្រ្តតម្រង់ទិសនេះនៅ​ឡើយ​ទេ។ ជាងនេះទៀត ការស្ថិតនៅជិតទីក្រុងគឺជាគុណសម្បត្តិគួរបានយកចិត្តទុកដាក់របស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេ​ញ ក៏ដូចជាអាកាសយានដ្ឋានដទៃទៀតដែរដែលអាចទទួលការធ្វើចរាចរណ៍ផ្លូវអាកាសច្រើនជាងនេះទៀត”។ ឯកសារគោល​បានលើកឡើងពីបទពិសោធន៍នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ថាប្រទេស​មួយនេះ​បាន​ធ្វើអាកាស​យានដ្ឋានថ្មីមួយរបស់ខ្លួននៅចម្ងាយ៧៥គីឡូម៉ែត្រពីទីក្រុងនោះ។ ឯកសារ​បន្ថែម​ថា៖ “វាហាក់ដូចជាការយល់ច្រឡំផ្នែកសេដ្ឋ​កិច្ចមួយ(រយៈពេលនិងតម្លៃក្នុងការបម្លាស់ទីកើនខ្ពស់)ដែលគួរឲ្យមានការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធដែលមានតម្លៃដ៏​ថ្លៃ(ផ្លូវហាយវ៉េ រថភ្លើងលឿន)សម្រាប់ឲ្យអាកាសយានដ្ឋាននេះមានដំណើរការបាន។ គំរូនេះមិនអាចធ្វើបានទេនៅរាជធានីភ្នំពេញ ដោយយោងតាមធនធានរបស់រដ្ឋនិងអាទិភាពនានារបស់រាជ​រដ្ឋាភិបាល”។ ឯកសារប្លង់គោលទីក្រុង​ឲ្យ​ដឹង​ថា​ការពង្រីកបន្តនៃផ្លូវចុះចតសម្រាប់ការធ្វើចរាចរណ៍នៃការហោះហើរដឹកទំនិញ​និងអនុញ្ញាតឲ្យយន្តហោះដឹកទំនិញធុនធ្ងន់ហោះហើរបានោះ(A-៣៨០ឬប៊ូអ៊ីងB៧៤៧) គួរតែធ្វើឲ្យបានឆាប់រហ័សបំផុត។ ឯក​សារ​បញ្ជាក់​ថា​តម្លៃសរុបបន្ទុករបស់រដ្ឋសម្រាប់ការបន្តពង្រីកផ្លូវចុះចតនេះត្រូវបានប៉ាន់ប្រមាណថាមានប្រហែល៣០លានដុល្លារអាមេរិក ហើយ​​ការរៀបចំបន្ថែមផ្លូវចុះចតនឹងត្រូវជា​បន្ទុករបស់ក្រុមហ៊ុនសម្បទានអាកាសយានដ្ឋាន។ ឯកសារសរសេរ​ថា​៖ “នៅក្នុងករណីរាជធានីភ្នំពេញ បើទោះជាមានការធានារក្សាទុកអាកាសយានដ្ឋាននៅក្នុងទីតាំងរបស់​វា​សព្វថ្ងៃ ក៏អាកាសយានដ្ឋាននេះអាចទ្រទ្រង់ប្រតិបត្តិការបានត្រឹមកម្រិតរហូតឆ្នាំ២០​៣៥។ ដូច្នេះបន្ទាប់ពីឆ្នាំ២០៣៥ អាជ្ញា​ធរអាកាសចរណ៍ស៊ីវិលត្រូវតែសិក្សារៀបចំឲ្យមានអាកាសយានដ្ឋាន​ថ្មីធំមួយទៀតដែលអាចឆ្លើយតបតម្រូវ​ការនាពេល​អនាគត”។ បើតាមឯកសារ​នោះ ការធ្វើចរាចរណ៍នៅអាកាសយានដ្ឋានគឺមានអ្នកធ្វើដំណើរជិត១លាននាក់ក្នុងមួយឆ្នាំ ហើយ​ជាមួយកំណើន​នៃការធ្វើចរាចរណ៍ពី៥ទៅ៧ភាគរយក្នុងមួយឆ្នាំ ការហោះហើរនឹងកើនឡើងទ្វេដងនៅក្នុងរយៈពេល១៥ទៅ២០ឆ្នាំ។ សមត្ថភាពនៃការតាំងទីលំនៅរបស់អាកាសយានដ្ឋានបច្ចុប្បន្ន​អាចទទួលអ្នកដំណើរយ៉ាងហោចណាស់៥លាននាក់។ […]

ប្រភព៖ VOD សំលេងប្រជាធិបតេយ្យ,ដោយ៖​ ទូច សុខា​ | ថ្ងៃពុធ ទី15 កក្កដា 2015 តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះជាតិ​ ​លោក សុន ឆ័យ អះអាង​ថា​ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋ​មន្ត្រីទទួល​បន្ទុក​​​​ទី​ស្តីការ​គណៈរដ្ឋ​មន្ត្រី លោក សុខ អាន មិន​បាន​ឆ្លើយ​តប​ចំ​ទៅ​នឹង​សំណើសុំ​កិច្ច​ព្រមព្រៀង​គ្រប់គ្រង​អាកាសយានដ្ឋាន ដោយ​​លោកចាត់​ទុក​ថា​ការ​ឆ្លើយ​តបនេះ​មិន​អាច​ទទួល​យក​បាននោះទេ​។ ​លោក សុន ឆ័យ កាលពី​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១៥ បាន​ផ្ញើ​លិខិត​ទៅកាន់​លោក សុខ អាន តាមរយៈ​ប្រធានរដ្ឋសភា ដោយ​ស្នើ​ឲ្យ​បញ្ចេញ​កិច្ចព្រមព្រៀង​របស់រដ្ឋាភិបាល​​ជាមួយ​ក្រុមហ៊ុន​បារាំងVinci-Airport លើ​ការសាងសង់និង​គ្រប់គ្រង​អាកាសយានដ្ឋាន​អន្តរជាតិ​៣​របស់​កម្ពុជា ដោយ​លោក សុន ឆ័យ សង្ស័យ​ថាកិច្ចព្រមព្រៀង​នេះ​អាច​ធ្វើឲ្យ​កម្ពុជា​ខាតបង់ថវិកា​។​ លោក សុន ឆ័យ ប្រាប់​VODនៅថ្ងៃ​ពុធ​នេះ​​ថា កាលពី​ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៥ លោកបាន​ទទួល​លិខិត​ឆ្លើយ​តបពី​លោក​សុខ អាន ប៉ុន្តែ​ថាលិខិត​បំភ្លឺនោះ​មិន​បាន​ឆ្លើយ​តប​ទៅ​នឹ​ង​អ្វី​ដែល​លោក​បាន​ស្នើ​សុំ​នោះ​ទេ។ ​លោក​មានប្រសាសន៍ថា៖«​ចម្លើយ​ហ្នឹង​គាត់​អត់​ស៊ីគ្នា​ទៅ​នឹង​សំណួរឬ​សំណូម​​ពរដែល​ខ្ញុំ​ទាម​ទារឲ្យ​គាត់​ផ្ញើ​នូវកិច្ច​សន្យា​មក​ខ្ញុំ​ទេ នេះ​ជា​បញ្ហា​ដែល​​មិន​អាច​ទទួល​យក​ចម្លើយ​គាត់​បាន»។​ ​លិខិតឆ្លើយ​តប​​របស់​លោក សុខ អាន ឲ្យ​ដឹង​ថា​ក្រុមហ៊ុនVINCI​ Construction ជា​អ្នក​អនុវត្តគម្រោង​ទាំង​មូល […]

ប្រភព៖ http://news.kqube.net   ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៥ ​ដោយ​ ៖​ អូន សៅណាត ភ្នំពេញ ៖ តប​តាម​ការ​អញ្ជើញ​របស់  ​ប្រធាន​ក្រុមហ៊ុន Cambodia Airports  នៅ​រសៀល​ថ្ងៃ​២១​នេះ  ឯ.ឧ ប៉ា សុជាតិវង្ស បាន​ដឹក​នាំ​មន្ត្រី​បច្ចេកទេស​   ដើម្បី​ទៅ​ទស្សន​កិច្ច ស្វែង​យល់​ពី​បច្ចេកទេស ប្រព័ន្ធ​សុវត្ថិភាព​និង​ប្រព័ន្ធ​ដំណើរ​ការ​នៅ​ការដ្ឋាន​កំពុង​សាងសង់​  នៃ​អគារ​ថ្មី​របស់​ប្រលានយន្តហោះ ​អន្តរជាតិ​ភ្នំពេញ។ នេះ​បើ​យោង​តាម​ប្រភព​ហ្វេសប៊ុក ​របស់​លោក​ ប៉ា សុជាតិវង្ស។ Cambodia Airports ដែល​ប្រតិបត្តិការ​ដោយ ​ក្រុមហ៊ុន​សម្បទាន​ប្រលានយន្តហោះ ​(SCA) ជា​ក្រុមហ៊ុន​ដែល​ទទួល​សិទ្ធិ​ពី  ​រាជរដ្ឋាភិបាល​ក្នុង​ការ​វិនិយោគ​ប្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ សៀមរាប និង​ក្រុងព្រះសីហនុ។ ប្រលានយន្តហោះ​ថ្មី​នេះ​បាន  ​ចាប់​ផ្ដើម​ស្ថាបនា​កាល​  ពី​ដើម​ឆ្នាំ​២០១៣ ដែល​បាន​សម្រេច​ការ​សាង​សង់​៧០%  ហើយ​មក​ឥឡូវ​ហើយ​អគារ​នេះ​ នឹង​គ្រោង​បញ្ចប់​ជា​ស្ថាពរ​ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០១៦។ ប្រភព ​ខាង​លើ​បាន​បន្ត​ទៀត​ថា​ សំណង់​អគារ​ថ្មី​នេះ​ បាន​បំពាក់​ឧបករណ៍​បច្ចេកទេស​ចុង​ក្រោយ ដែល​គេ​រំពឹង​ថា​នឹង​អាច​ទទួល​ភ្ញៀវ​បាន​ប្រមាណ ៥​លាន​នាក់​ក្នុង​មួយ​ឆ្នាំ តែ​អ្វី​គ្រប់​យ៉ាង​អាច​ដំណើរ​ការ​ទៅ​បាន​  ចាំបាច់​ត្រូវ​មាន​កិច្ច​សហការ​ល្អ​រវាង ប្រលានយន្តហោះ […]

ប្រភព:​ ខេ​ឃ្យូប,បាន​ដាក់​ស្នើ​ដោយ​ ៖​ អូន សៅណាត |ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៥ ភ្នំពេញ ៖ តប​តាម​ការ​អញ្ជើញ​របស់  ​ប្រធាន​ក្រុមហ៊ុន Cambodia Airports  នៅ​រសៀល​ថ្ងៃ​២១​នេះ  ឯ.ឧ ប៉ា សុជាតិវង្ស បាន​ដឹក​នាំ​មន្ត្រី​បច្ចេកទេស​   ដើម្បី​ទៅ​ទស្សន​កិច្ច ស្វែង​យល់​ពី​បច្ចេកទេស ប្រព័ន្ធ​សុវត្ថិភាព​និង​ប្រព័ន្ធ​ដំណើរ​ការ​នៅ​ការដ្ឋាន​កំពុង​សាងសង់​  នៃ​អគារ​ថ្មី​របស់​ប្រលានយន្តហោះ ​អន្តរជាតិ​ភ្នំពេញ។ នេះ​បើ​យោង​តាម​ប្រភព​ហ្វេសប៊ុក ​របស់​លោក​ ប៉ា សុជាតិវង្ស។ Cambodia Airports ដែល​ប្រតិបត្តិការ​ដោយ ​ក្រុមហ៊ុន​សម្បទាន​ប្រលានយន្តហោះ ​(SCA) ជា​ក្រុមហ៊ុន​ដែល​ទទួល​សិទ្ធិ​ពី  ​រាជរដ្ឋាភិបាល​ក្នុង​ការ​វិនិយោគ​ប្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ សៀមរាប និង​ក្រុងព្រះសីហនុ។ ប្រលានយន្តហោះ​ថ្មី​នេះ​បាន  ​ចាប់​ផ្ដើម​ស្ថាបនា​កាល​  ពី​ដើម​ឆ្នាំ​២០១៣ ដែល​បាន​សម្រេច​ការ​សាង​សង់​៧០%  ហើយ​មក​ឥឡូវ​ហើយ​អគារ​នេះ​ នឹង​គ្រោង​បញ្ចប់​ជា​ស្ថាពរ​ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០១៦។ ប្រភព ​ខាង​លើ​បាន​បន្ត​ទៀត​ថា​ សំណង់​អគារ​ថ្មី​នេះ​ បាន​បំពាក់​ឧបករណ៍​បច្ចេកទេស​ចុង​ក្រោយ ដែល​គេ​រំពឹង​ថា​នឹង​អាច​ទទួល​ភ្ញៀវ​បាន​ប្រមាណ ៥​លាន​នាក់​ក្នុង​មួយ​ឆ្នាំ តែ​អ្វី​គ្រប់​យ៉ាង​អាច​ដំណើរ​ការ​ទៅ​បាន​  ចាំបាច់​ត្រូវ​មាន​កិច្ច​សហការ​ល្អ​រវាង ប្រលានយន្តហោះ និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ […]

News by Khmer Times/James Brooke,Thursday, 21 May 2015; PHNOM PENH (Khmer Times) – In August, Phnom Penh air travelers will start using a spacious new terminal equipped with 50 percent more check-in counters than now, twice as many immigration counters, and three times as many X-ray machines for carry-on bags. In Cambodia’s largest airport expansion […]

ដោយ៖ អ៊ុក សាវបូរី, វិទ្យុអាស៊ីសេរី,  ថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០១៥ ពលរដ្ឋ​សហគមន៍ អេស.អូ.អេស (SOS) រស់នៅ​ជាប់​របង​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ប្រមាណ ១០​នាក់ ដាក់​ញត្តិ​ទៅ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ ហៅ​កាត់​ថា អាយ.អេហ្វ.ស៊ី (IFC) នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ស្នើសុំ​ឲ្យ​សហការ​ជាមួយ​សហគមន៍ ដើម្បី​ស្វែងរក​ដោះស្រាយ​សមរម្យ និង​ផ្តល់​យុត្តិធម៌​ចំពោះ​ការ​ពង្រីក​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដីធ្លី​ពលរដ្ឋ​ជាង ៦០០​គ្រួសារ។ តំណាង​សហគមន៍ អេស.អូ.អេស លោក កែវ សុវណ្ណ ឲ្យ​ដឹង​ថា សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ ជា​អ្នក​ផ្តល់​ប្រាក់​កម្ចី​ដើម្បី​ឲ្យ​មាន​ការ​អភិវឌ្ឍ​ព្រលាន​យន្តហោះ​ អន្តរជាតិ​នោះ។ ដូច្នេះ ទើប​ពួក​គាត់​មក​ដាក់​ញត្តិ​ស្នើសុំ​ឲ្យ​ស្ថាប័ន​នេះ​វាយ​តម្លៃ​ដី​ប៉ះពាល់ និង​ចរចា​តម្លៃ​ឲ្យ​ត្រូវ​គ្នា​ជា​មុន​សិន ចាំ​អភិវឌ្ឍ ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​ដូច​បឹងកក់ បុរីកីឡា ដី​ក្រហម សម្បុក​ចាប ជាដើម៖ «ឥឡូវ ​បាន​ជា​យើង​ដាក់​ញត្តិ​មុន​ហ្នឹង ដោយសារ​ឲ្យ​រដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ឲ្យ​ដឹង​នូវ​តម្រូវ​ការ​របស់​យើង ឲ្យ​គាត់​ចេញ​ជា​សារាចរ​ណែនាំ ឬ​ក៏​ចេញ​ជា​អនុក្រឹត្យ​មក​ឲ្យ​មើល​សំណើ​របស់​ប្រជាពលរដ្ឋ​សិន។ បើ​សិន​ជា​គាត់​ចេញ​មក​សម្រេច​មិន​មើល​សំណើ​របស់​ប្រជាពលរដ្ឋ​ទេ បាន​ន័យ​ថា ភាគី​ទាំងអស់​នោះ​ទាំង​រដ្ឋាភិបាល ទាំង​ក្រុមហ៊ុន រំលោភ​សិទ្ធិ​ពលរដ្ឋ»។ ទាក់ទង​បញ្ហា​នេះ តំណាង​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ […]

ដោយ៖ ឃុត សុភចរិយា, ភ្នំពេញប៉ុស្ដិ៍,  ថ្ងៃទី២៤ខែកុម្ភៈ ឆ្នាំ២០១៥ ភ្នំពេញៈ ប្រជាពលរដ្ឋ​នៃសហគមន៍​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ បាន​ដាក់​លិខិត​សុំ​កិច្ច​អន្តរាគមន៍​ជាថ្មី​ម្ដង​ទៀត​ ទៅ​លោ​ក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន កាលពី​ព្រឹក​ម្សិល​មិញ ដើម្បី​ជួយ​ជំរុញ​ការដោះស្រាយ​ផល​ប៉ះ​ពាល់​គម្រោង​អភិវឌ្ឍន៍​ពង្រីក​តំបន់​ ការពារ​សុវត្ថិ​ភាព​ព្រលាន​យន្ត​ហោះ​ភ្នំពេញ​អន្តរ​ជាតិ​។ កាលពី​ដើមខែ ​កញ្ញា ​ឆ្នាំ ​២០១៤​ ប្រជា​ពលរដ្ឋ​ប្រមាណ​ជាង​ ៦០០ ​គ្រួសារ​ ដែល​រស់​នៅ​ក្នុង​ភូមិ​ចំនួន​ប្រាំ ក្បែរ​របង​​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ ​ដែល​ព្រួយ​បារម្ភ​អំពី​ការ​បាត់​បង់​មុខ​របរ និង ផ្ទះ​សម្បែង ​ដោយ​សារ​ ​គម្រោង​​ស្ថាប​នា ពង្រី​ក​តំបន់​ការពារ​សុវត្ថិ​ភាព នៃព្រ​លាន​យន្ត​ហោះ​ខាង​លើ​នេះ បាន​នាំគ្នា​ដាក់​ញត្តិ​​​ស្នើរ​សុំ​កិច្ច​អន្ត​រាគមន៍​ទាម​ទារ​ដំណោះ​ស្រាយ ​ចំនួន​បី​ចំណុច ពី​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ​សែន ​ម្ដង​រួច​មក​ហើយ ​ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ ​ពួក​គាត់​នៅ​មិន​ទាន់​ទទួល​បាន​ដំណឹង​នៃការ​ឆ្លើយ​តប​ណា​មួយ ​ពី​មន្ត្រី​ខុទ្ទកា​ល័យ ​ស្ដី​ពីការ​ សម្រេច​ចិត្ត​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​នៅ​ឡើយ​ទេ។ អ្នក​ស្រី ​ច្រាយ​ នីម ​តំណាង​ប្រជា​ពល​រដ្ឋ​នៃសហ​គមន៍​ខាង​លើ​នេះ បាន​និយាយ​ថា ​ការ​ដាក់​លិខិត​សុំ​កិច្ច​អន្ត​រា​គមន៍​​ជា​ថ្មីពី​លោក​នាយក​រដ្ឋ​មន្ត្រី​ នា​ពេល​​នេះ គឺក្នុង​គោល​បំណង​ចង់បាន​ដំណោះ​​ស្រាយ​​ ឆាប់​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ខណៈ​ដែល​តម្លៃ​ដី​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ​កំពុង​តែ​ហក់​ឡើង​ខ្ពស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ អ្នក​ស្រី​ថ្លែង​ថា៖​ «យើង​ខ្ញុំ​រីក​រាយ​នឹង​គាំទ្រ​ចំពោះ​គម្រោង​អភិវ​ឌ្ឍន៍​ពង្រីក​តំបន់​ ការពារ​សុវត្ថិ​ភាព​ព្រលាន​យន្ត​ហោះ […]

By:Sovann My, Sahrika  February 23, 2015 This morning, around 100 people from three different communities including SOS community, Boeung Kak Lake and Borei Keila community rallied together and marched to Hun Sen’s house in order to seek for his intervention on the new installment of electricity over their households. See photos in actions as below:

ដោយ៖ ញឹម សុខន, VOD សំឡេងប្រជាធិបតេយ្យ,  ថ្ងៃទី២០ខែមករា ឆ្នាំ២០១៥ ប្រជា​សហគមន៍​មាន​ជម្លោះ​ដីធ្លី​ក្នុង​រាជធានី​ភ្នំពេញ ដូរ​ទីកន្លែង​ប្រមូលផ្តុំ​នៅ​ព្រឹក​នេះ ពី​ទីលាន​ប្រជាធិបតេយ្យ​ទៅមុខ​ស្ថានទូត​សហរដ្ឋអាមេរិក​វិញ ខណៈ​កម្លាំង​សមត្ថកិច្ច​ប្រដាប់​ដោយ​ខែល ​និងដំបងឆក់​យាមកាម​តឹងរ៉ឹង​នៅ​ទីលាន​ប្រជាធិបតេយ្យ ​។ ​តាម​គម្រោង​នៅ​ថ្ងៃ​ព្រឹក​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០១៥​នេះ ប្រជា​ហ​សហគមន៍ បុរី​កីឡា (៣​មករា​) សហគមន៍​SOS​ព្រលានយន្តហោះ​អន្តរជាតិ សហគមន៍​បណ្តាញ​បឹងកក់​អ្នក​ចាកចេញ ​និង​សមាគម​ស្ត្រី​បឹងកក់ នឹង​តវ៉ា​នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ទាមទារ​ឲ្យមាន​ការ​ដំណោះស្រាយបញ្ហា​ពួកគេ និង​ទាមទារ​ឲ្យមាន​ការដោះលែង​សកម្មជន​ដីធ្លី សកម្មជន​នយោបាយ និង​ព្រះសង្ឃ​ ។​ ​តែ​នៅ​ព្រឹក​នេះ ​នៅពេល​ពលរដ្ឋ​ធ្វើដំណើរ​ទៅកាន់​ទីលាន​ប្រជាធិបតេយ្យ ក៏​មាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ប្រមាណ​៥០​នាក់​ប្រដាប់​ដោយ​ខែល និង​ដំបងឆក់ យាមកាម​តឹងរ៉ឹង​នៅ​ទីនោះ ទើប​ប្រជា​សហគមន៍​ដែល​មាន​ជម្លោះ​ដីធ្លី​ប្រមាណ​៥០​នាក់​ដែរ​នោះ បាន​ដូរ​ទីតាំង​នៃ​ការជួបជុំ​ទៅមុខ​ស្ថានទូត​អាមេរិក​នៅ​ក្បែរ​វត្តភ្នំ​វិញ​ ។​ តាម​គម្រោង​ប្រជា​សហគមន៍​គ្រោង​ប្រមូលផ្តុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ​រយៈពេល​១​ខែ ចាប់ពី​ថ្ងៃ​ទី​២០​ ខែ​មករា ដល់​ថ្ងៃ​ទី​២០ ​ខែ​កុម្ភៈ ​ឆ្នាំ​២០១៥ ដើម្បី​ទាមទារ​ឲ្យ​ដោះស្រាយ​បញ្ហា​ដីធ្លី​របស់​ពួកគេ និងដោះលែង​សកម្មជន​សិទ្ធិមនុស្ស សកម្មជន​នយោបាយ​ដែល​កំពុង​ជាប់​ឃុំ ​។ តែ​គម្រោង​នេះសាលា​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាតឲ្យ​ធ្វើ​ទេ ក្រោម​ហេតុផល​រក្សា​សណ្តាប់ធ្នាប់ និង​ថាមិនមាន​ច្បាប់​ធ្វើ​បាតុកម្ម​បែបនេះ​ទេ ​៕