អាកាសចរណ៍​កម្ពុជា​ថ្មី​មួយ​ទៀត​នឹង​ចាប់​ផ្ដើម​ហោះ​នៅ​ដំណាច់​ខែ​នេះ

ដោយ វោហារ ជាតិ, វិទ្យុអាស៊ីសេរី, ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៤

ក្រុមហ៊ុន​អាកាសចរណ៍​កម្ពុជា​ថ្មី​មួយ​ឈ្មោះ អប្សរា អន្តរជាតិ អ៊ែរ (Apsara International Air) ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​ចិន​ដី​គោក នឹង​បើក​ជើង​ហោះហើរ​រវាង​ភ្នំពេញ​និង​ខេត្ត​សៀមរាប នៅ​ដំណាច់​ខែ​កញ្ញា នេះ។

នាយក​ក្រុមហ៊ុន​ចិន លោក ហ្ស៊ាង ហ្ស៊ាវពិង (Zhang Xiaopeng) ត្រូវ​បាន​ទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ិនហួរ (Xinhau) ស្រង់​សម្ដី​ផ្សាយ​ថ្ងៃ​ទី​១៦ កញ្ញា ថា ក្រៅពី​បើក​ជើង​ហោះហើរ​ក្នុង​ស្រុក ក្រុមហ៊ុន​នឹង​បើក​ជើង​ហោះហើរ​ខ្នាត​អន្តរជាតិ​បន្ថែម​ទៀត រវាង​កម្ពុជា និង​ប្រទេស​ចិន នៅ​ដំណាច់​ខែ​ធ្នូ ឆ្នាំ​២០១៤ ខាង​មុខ ដោយ​ប្រើប្រាស់​យន្តហោះ​ប្រភេទ​អ៊ែរបឺស ៣២០ (Airbus-320 aircraft)។

សារព័ត៌មាន​ដដែល​បន្ថែម​ថា ក្រុមហ៊ុន​នឹង​ពង្រីក​ជើង​ហោះហើរ​បន្ថែម​ទៀត​ទៅ​ជប៉ុន (Japan) កូរ៉េ​ខាងត្បូង (South-Korea) និង​ប្រទេស​រុស្ស៊ី (Russia) ក្នុង​រយៈពេល ៥​ឆ្នាំ ក្រោយ​ដែល​ការ​ពង្រីក​តំបន់​ហោះហើរ​នេះ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: