ព្រលាន​យន្ត​ហោះ​មមាញឹក​បំផុត​ក្នុង​លោក ទទួល​ភ្ញៀវ​លើស​ព្រលាន​​ភ្នំពេញ​៤០ដង

ដោយ គង់ វិសាល, សប្បាយ, ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៤

1

ទិដ្ឋភាពព្រលាន​យន្តហោះ Hartsfield-Jackson Atlanta សហរដ្ឋ​អាមេរិក

ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​អាកាស ​គឺ​ជា​មធ្យោបាយ​ដ៏​ពេញ​និយម​បំផុត​នា​ពេល​បច្ចុប្បន្ន ដោយសារ​ចំណាយ​ពេល​តិច និង​មាន​ភាព​ងាយ​ស្រួល។ បើ​ងាក​មក​មើល​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​វិញ ក្នុង​ឆ្នាំ​២០១៣ ទទួល​បាន​អ្នក​ដំណើរ ២,៣៩លាន​នាក់ មាន​ការ​កើន​ឡើង​១៥​ភាគ​រយ​បើ​ធៀប​នឹង​ឆ្នាំ ២០១២។ ទោះ​មាន​ការ​កើន​ឡើង​ចំនួន​អ្នក​ដំណើរ​ខ្ពស់​បែប​នេះ​ក្ដី បើ​ធៀប​នឹង​ព្រលាន​យន្តហោះ​ដែល​មមាញឹក​បំផុត​ក្នុង​លោក គឺ​តិច​ជាង​គេ​ដល់​ទៅ​ជិត ៤០ដង​ឯ​ណោះ។

សារព័ត៌មាន​អន្តរជាតិ ​CNN បាន​បង្ហាញ​ថា នៅ​ក្នុង​ឆ្នាំ​២០១៣ ព្រលាន​យន្តហោះ​អន្តរជាតិ Hartsfield-Jackson Atlanta (សហរដ្ឋអាមេរិក) ទទួល​បាន​អ្នក​ដំណើរ ៩៤,៤លាន​នាក់ មាន​ការ​កើន​ឡើង ១,១ភាគរយ​បើ​ធៀប​ទៅ​នឹង​ឆ្នាំ ២០១២ ក្លាយ​ជា​ព្រលាន​យន្តហោះ​​ទទួល​អ្នក​ដំណើរ​ផ្លូវ​អាកាស​ច្រើន​ជាង​គេ​បំផុត​លើ​លោក។

ចំណាត់​ថ្នាក់​ទី​ពីរ​បាន​ទៅ​លើ​ព្រលាន​យន្តហោះ​អន្តរជាតិ​ប៉េកាំង (ប្រទេស​ចិន) ដែល​ទទួល​បាន​អ្នក​ដំណើរ ៨៣,៧លាន​នាក់​ក្នុង​ឆ្នាំ ២០១៣ មាន​ការ​កើន​ឡើង ២,២ភាគ​រយ​បើ​ធៀប​ទៅ​នឹង​ឆ្នាំ ២០១២។

ចំណែក​ចំណាត់​ថ្នាក់​ទី ៣ ​បាន​ទៅ​ព្រលាន​យន្តហោះ London Heathrow (ចក្រភព​អង់គ្លេស) ដែល​ទទួល​បាន​អ្នក​ដំណើរ ៧២,៤ លាន​នាក់​ក្នុង​ឆ្នាំ ២០១៣ មាន​ការ​កើន​ឡើង ៣,៣ ភាគ​រយ​បើ​ធៀប​ទៅ​នឹង​ឆ្នាំ ២០១២។

3

​​ចំណែក​ឯ​ព្រលាន​យន្តហោះ​អន្តរជាតិ​ពីរ​របស់​កម្ពុជា​ទទួល​បាន​ភ្ញៀវ​កើន​ឡើង​ជា​លំដាប់ ពិសេស​គឺ​អ្នក​ដំណើរ​បរទេស។ ក្នុង​ឆ្នាំ​២០១៣ ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ទទួល​បាន​អ្នក​ដំណើរ ២,៣៩លាន​នាក់ មាន​ការ​កើន​ឡើង ១៥ភាគរយ។ ចំណែក​ឯ​ព្រលាន​យន្តហោះ​អន្តរជាតិ​សៀមរាប​ទទួល​បាន​អ្នក​ដំណើរ ២,៦៦លាន​នាក់​ក្នុង​ឆ្នាំ​២០១៣ មាន​ការ​កើន​ឡើង ២០ភាគ​រយ​បើ​ធៀប​នឹង​ឆ្នាំ ២០១២។

ទោះ​ជា​ចំនួន​អ្នក​ដំណើរ​នៃ​ព្រលាន​យន្តហោះ​អន្តរជាតិ​កម្ពុជា​តិច​ជាង​គេ​ច្រើន​ដង​ក្តី តែ​ភាគរយ​នៃ​កំណើន​រាល់​ឆ្នាំ​មាន​សន្ទុះ​លើស​គេ​ច្រើន​ដង បើ​ធៀប​នឹង​ព្រលាន​អន្តរជាតិ​ធំៗ​ក្នុង​លោក៕

ppia_23

ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ (រូបភាព៖ cambodia-airports.aero)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: