កម្ពុជា​និង​ជប៉ុន​ត្រូវ​បាន​រំពឹង​ថា​នឹង​ចុះ​កិច្ច​ព្រមព្រៀង​អាកាសចរណ៍

ដោយ៖ Eddie Morton, ភ្នំពេញប៉ុស្តិ៍, ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥

150113_12b

យន្តហោះ ហោះពីលើ​ដំបូលផ្ទះនៅក្បែរ​អាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញ។ ម៉ៃ វីរៈ

ភ្នំពេញៈ ​រដ្ឋាភិបាល​ជប៉ុន ​និង​​កម្ពុជា​​រំពឹង​ថា ​​នឹង​ចុះ​ហត្ថលេខា​​លើ​កិច្ច​​ព្រម​ព្រៀង​មួយ​នៅ​សប្ដាហ៍​នេះ​ដែល​នឹង​បើក​​ផ្លូវ​សម្រាប់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ជប៉ុន​ផ្តល់​សេវា​ហោះ​ហើរ​នៅ​​ក្នុង​ប្រទេស​អាស៊ាន​ទាំង​១០​ នៅ​ពេល​​ការ​​ធ្វើ​សមាហរណកម្ម​តំបន់​នៅ​ចុង​ឆ្នាំ​នេះ​។​

ភ្នាក់​ងារ​ព័ត៌មាន​ជប៉ុន​ Kyodo News ​​បាន​រាយ​ការ​ណ៍ថា​​ លោក ​Kazuyuki Nakane​ អនុ​រដ្ឋ​មន្ដ្រី​​ក្រសួង​ការ​បរទេស​ ជា​សមាជិក​សភា​នឹង​​ធ្វើ​ទស្សនកិច្ច​ប្រទេស​កម្ពុជា​ និង​ប្រទេស​ឡាវ​នៅ​សប្ដាហ៍​នេះ​។​

តាម​​របៀប​វារៈគឺ​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​អាកាស​ចរណ៍​ទ្វេ​ភាគី​ពីរ​ ដែល​អនុញ្ញាត​ឲ្យ​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ជប៉ុន​​ដំណើរ​ការ​ជើង​ហោះ​ហើរ​ត្រង់​រវាង​ប្រទេស​ជប៉ុន​​ និង​​ប្រទេស​ពីរ​ទៀត​បន្ទាប់​ពី​ការ​ធ្វើ​សមាហរណ​កម្ម​សេដ្ឋកិច្ច​អាស៊ាន​ ដែល​បាន​គ្រោង​ធ្វើ​នៅ​ខែ​ធ្នូ​ឆ្នាំ​នេះ។​

សារ​ព័ត៌​មាន Kyodo News ​​បាន​រាយការណ៍​ដោយ​ដក​ស្រង់​សម្ដី​​មន្ដ្រី​ជប៉ុន​​ថា​៖ «​​ប្រទេស​ជប៉ុន​សង្ឃឹ​ម​ថា​​នឹង​​លើក​​កម្ពស់​បុគ្គលិក​បន្ថែម​ទៀត​ និង​ផ្លាស់​ប្តូរ​សេដ្ឋកិច្ច​ជា​មួយ​ប្រទេស​កម្ពុជា ​និង​ឡាវ​»​។​ ​ប្រទេស​ជប៉ុន​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ដូច​គ្នានេះ​ជា​មួយ​ប្រទេស​ជា​សមាជិក​អាស៊ាន​៨​ផ្សេង​ទៀត។

សេចក្ដី​ប្រកាស​ព័ត៌​មាន​នៅ​លើ​គេហទំព័រ​របស់​ MOFA បាន​ឲ្យ​ដឹង​ថា​៖ «​នៅ​ឆ្នាំ​នេះ​គឺជា​ខួប​លើ​កទី​ ៦០ ​នៃ​ការ​ចុះ​ហត្ថ​លេខា​លើ​សន្ធិ​សញ្ញា​មិត្តភាព​ជា​មួយ​ប្រទេស​កម្ពុជា​ ដែល​ជា​ខួប​លើក​ទី​ ៦០​ នៃ​ទំនាក់​ទំនង​ការ​ទូត​ជាមួយ​សាធារ​ណ​រដ្ឋ​ប្រជាធិបតេយ្យ​ប្រជា​មានិត​ឡាវ​ និង​ជា​ឆ្នាំ​ដ៏​សំខាន់​​នៅ​ក្នុង​ការ​បង្កើត​​សហគមន៍​អាស៊ាន​។ ​ទស្សន​កិច្ច​នេះ​ត្រូវ​បាន​រំពឹង​ថា​នឹង​ពង្រឹង​បន្ថែម​ដល់​ទំនាក់​ទំនង​របស់​​ប្រទេស​ជប៉ុន​ជាមួយ​កម្ពុជា និង​ប្រទេស​ឡាវ​»​។

យោង​តាម​ MOFA ​លោក Nakane ​គ្រោង​នឹង​ជួប​ជាមួយ​លោក​​នាយក​រដ្ឋ​មន្ដ្រី​ ហ៊ុន សែន​ និង​លោក ​ហោ ណាំហុង ​រដ្ឋ​មន្ដ្រី​ក្រសួង​ការ​បរទេស​ និង​សហ​ប្រតិបតិ្តការ​អន្តរ​ជាតិ​។

កិច្ច​ព្រម​ព្រៀង​អាកាស​ចរណ៍​ធ្វើ​ឡើង​មិន​ដល់​មួយ​ខែ​បន្ទាប់​ពី​បាន​លេច​ឮ​ព័ត៌មាន​ថា ក្រុម​ហ៊ុន​អាកាស​ចរណ៍​ឈាន​មុខ​គេ​របស់​ជប៉ុន​​ All Nippon Airways (ANA) ​គ្រោង​នឹង​​ពង្រីក​សេវា​របស់​ខ្លួន​មក​កាន់​​ប្រទេស​កម្ពុជា​។

មន្ដ្រី​នៅ​រដ្ឋ​លេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល ​(SSCA) និង​តំណាង​ព្រលាន​យន្តហោះ​កម្ពុជា​កាល​ពី​ខែ​មុន​បាន​អះអាង​ថា​ ​ANA បាន​សិក្សា​ពី​លទ្ធ​ភាព​នៃ​ការ​ពង្រីក​​មក​កាន់​ប្រ​ទ​េ​ស​​កម្ពុជា​​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ។

កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​រួម​របស់​ក្រុមហ៊ុន​ ANA និង​ប្រទេស​ជប៉ុន​​ក្នុង​ការ​ចាប់​​ផ្ដើម​ដំណើ​រ​ការ​ជើង​ហោះ​ហើរ​ទៅ​​ និង​មក​កាន់​ប្រទេស​កម្ពុជា​ធ្វើ​ឡើង​​ដោយ​សារ​តែ​ភ្ញៀវ​ទេសចរ​​ជប៉ុន​​បន្ត​កើន​ឡើង​នៅ​ក្នុង​​ប្រទេស​កម្ពុជា​។​ ​កាល​ពីឆ្នាំ​២០​១៣​ ភ្ញៀវ​ទេស​ចរ​ជប៉ុន​ជាង​២០៦ ០០០​នាក់​​បាន​​ទស្សនា​​កម្ពុជា​ដែល​កើន​ឡើង​​១៥​ភាគរយ​ធៀប​នឹង​១៧៩​ ០០០​នាក់​កាល​ពី​ឆ្នាំ​២០១២៕

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: