ប្រជា​សហគមន៍​ដូរ​កន្លែង​ប្រមូលផ្តុំ​ ដោយសារ​កម្លាំង​ប្រដាប់អាវុធ​យាម​តឹងរ៉ឺង​នៅ​ទីលាន​ប្រជាធិបតេយ្យ​​

ដោយ៖ ញឹម សុខន, VOD សំឡេងប្រជាធិបតេយ្យ,  ថ្ងៃទី២០ខែមករា ឆ្នាំ២០១៥

8a

សមត្ថកិច្ច​ធ្វើ​ការ​រារាំង​មិន​ឲ្យ​អ្នក​មាន​ជម្លោះដី​ធ្លី ធ្វើ​ការ​ប្រមូល​ផ្តុំ​ នៅ​ទី​លាន​ប្រជាធិបតេយ្យ (រូបថត៖ កាន់ វិច្ឆិកា)

ប្រជា​សហគមន៍​មាន​ជម្លោះ​ដីធ្លី​ក្នុង​រាជធានី​ភ្នំពេញ ដូរ​ទីកន្លែង​ប្រមូលផ្តុំ​នៅ​ព្រឹក​នេះ ពី​ទីលាន​ប្រជាធិបតេយ្យ​ទៅមុខ​ស្ថានទូត​សហរដ្ឋអាមេរិក​វិញ ខណៈ​កម្លាំង​សមត្ថកិច្ច​ប្រដាប់​ដោយ​ខែល ​និងដំបងឆក់​យាមកាម​តឹងរ៉ឹង​នៅ​ទីលាន​ប្រជាធិបតេយ្យ ​។

​តាម​គម្រោង​នៅ​ថ្ងៃ​ព្រឹក​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០១៥​នេះ ប្រជា​ហ​សហគមន៍ បុរី​កីឡា (៣​មករា​) សហគមន៍​SOS​ព្រលានយន្តហោះ​អន្តរជាតិ សហគមន៍​បណ្តាញ​បឹងកក់​អ្នក​ចាកចេញ ​និង​សមាគម​ស្ត្រី​បឹងកក់ នឹង​តវ៉ា​នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ទាមទារ​ឲ្យមាន​ការ​ដំណោះស្រាយបញ្ហា​ពួកគេ និង​ទាមទារ​ឲ្យមាន​ការដោះលែង​សកម្មជន​ដីធ្លី សកម្មជន​នយោបាយ និង​ព្រះសង្ឃ​ ។​

​តែ​នៅ​ព្រឹក​នេះ ​នៅពេល​ពលរដ្ឋ​ធ្វើដំណើរ​ទៅកាន់​ទីលាន​ប្រជាធិបតេយ្យ ក៏​មាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ប្រមាណ​៥០​នាក់​ប្រដាប់​ដោយ​ខែល និង​ដំបងឆក់ យាមកាម​តឹងរ៉ឹង​នៅ​ទីនោះ ទើប​ប្រជា​សហគមន៍​ដែល​មាន​ជម្លោះ​ដីធ្លី​ប្រមាណ​៥០​នាក់​ដែរ​នោះ បាន​ដូរ​ទីតាំង​នៃ​ការជួបជុំ​ទៅមុខ​ស្ថានទូត​អាមេរិក​នៅ​ក្បែរ​វត្តភ្នំ​វិញ​ ។​

តាម​គម្រោង​ប្រជា​សហគមន៍​គ្រោង​ប្រមូលផ្តុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ​រយៈពេល​១​ខែ ចាប់ពី​ថ្ងៃ​ទី​២០​ ខែ​មករា ដល់​ថ្ងៃ​ទី​២០ ​ខែ​កុម្ភៈ ​ឆ្នាំ​២០១៥ ដើម្បី​ទាមទារ​ឲ្យ​ដោះស្រាយ​បញ្ហា​ដីធ្លី​របស់​ពួកគេ និងដោះលែង​សកម្មជន​សិទ្ធិមនុស្ស សកម្មជន​នយោបាយ​ដែល​កំពុង​ជាប់​ឃុំ ​។ តែ​គម្រោង​នេះសាលា​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាតឲ្យ​ធ្វើ​ទេ ក្រោម​ហេតុផល​រក្សា​សណ្តាប់ធ្នាប់ និង​ថាមិនមាន​ច្បាប់​ធ្វើ​បាតុកម្ម​បែបនេះ​ទេ ​៕

8b

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: