ពលរដ្ឋ​រង​ផល​ប៉ះ​ពី​ការ​ពង្រីក​ព្រលាន​យន្តហោះ​មក​ដាក់​ញត្តិ​ជា​ថ្មី

ដោយ៖ ឃុត សុភចរិយា, ភ្នំពេញប៉ុស្ដិ៍,  ថ្ងៃទី២៤ខែកុម្ភៈ ឆ្នាំ២០១៥

KP 004

កម្លាំង​សន្តិុសុខ​រា​រាំង​ប្រជាសហគមន៍​មិន​ឲ្យ​ដើរ​ក្បួន។ ម៉ៃ រីរៈ

ភ្នំពេញៈ ប្រជាពលរដ្ឋ​នៃសហគមន៍​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ បាន​ដាក់​លិខិត​សុំ​កិច្ច​អន្តរាគមន៍​ជាថ្មី​ម្ដង​ទៀត​ ទៅ​លោ​ក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន កាលពី​ព្រឹក​ម្សិល​មិញ ដើម្បី​ជួយ​ជំរុញ​ការដោះស្រាយ​ផល​ប៉ះ​ពាល់​គម្រោង​អភិវឌ្ឍន៍​ពង្រីក​តំបន់​ ការពារ​សុវត្ថិ​ភាព​ព្រលាន​យន្ត​ហោះ​ភ្នំពេញ​អន្តរ​ជាតិ​។

កាលពី​ដើមខែ ​កញ្ញា ​ឆ្នាំ ​២០១៤​ ប្រជា​ពលរដ្ឋ​ប្រមាណ​ជាង​ ៦០០ ​គ្រួសារ​ ដែល​រស់​នៅ​ក្នុង​ភូមិ​ចំនួន​ប្រាំ ក្បែរ​របង​​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ ​ដែល​ព្រួយ​បារម្ភ​អំពី​ការ​បាត់​បង់​មុខ​របរ និង ផ្ទះ​សម្បែង ​ដោយ​សារ​ ​គម្រោង​​ស្ថាប​នា ពង្រី​ក​តំបន់​ការពារ​សុវត្ថិ​ភាព នៃព្រ​លាន​យន្ត​ហោះ​ខាង​លើ​នេះ បាន​នាំគ្នា​ដាក់​ញត្តិ​​​ស្នើរ​សុំ​កិច្ច​អន្ត​រាគមន៍​ទាម​ទារ​ដំណោះ​ស្រាយ ​ចំនួន​បី​ចំណុច ពី​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ​សែន ​ម្ដង​រួច​មក​ហើយ ​ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ ​ពួក​គាត់​នៅ​មិន​ទាន់​ទទួល​បាន​ដំណឹង​នៃការ​ឆ្លើយ​តប​ណា​មួយ ​ពី​មន្ត្រី​ខុទ្ទកា​ល័យ ​ស្ដី​ពីការ​ សម្រេច​ចិត្ត​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​នៅ​ឡើយ​ទេ។

អ្នក​ស្រី ​ច្រាយ​ នីម ​តំណាង​ប្រជា​ពល​រដ្ឋ​នៃសហ​គមន៍​ខាង​លើ​នេះ បាន​និយាយ​ថា ​ការ​ដាក់​លិខិត​សុំ​កិច្ច​អន្ត​រា​គមន៍​​ជា​ថ្មីពី​លោក​នាយក​រដ្ឋ​មន្ត្រី​ នា​ពេល​​នេះ គឺក្នុង​គោល​បំណង​ចង់បាន​ដំណោះ​​ស្រាយ​​ ឆាប់​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ខណៈ​ដែល​តម្លៃ​ដី​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ​កំពុង​តែ​ហក់​ឡើង​ខ្ពស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។

អ្នក​ស្រី​ថ្លែង​ថា៖​ «យើង​ខ្ញុំ​រីក​រាយ​នឹង​គាំទ្រ​ចំពោះ​គម្រោង​អភិវ​ឌ្ឍន៍​ពង្រីក​តំបន់​ ការពារ​សុវត្ថិ​ភាព​ព្រលាន​យន្ត​ហោះ ​ដើម្បីឲ្យ​ស្រប​តាម​ស្ដង់​ដា​បច្ចេក​ទេស​របស​សមា​គម​ព្រលាន​យន្ត​ហោះ​អន្តរ ​ជាតិ ​ប៉ុន្តែ​យើង​ខ្ញុំ​ក៏​ត្រូវ​ការ​ដំ​ណោះ​ស្រាយ​សមរម្យ​ផង​ដែរ ពី​ក្រុម​ហ៊ុន ​និង ​រដ្ឋាភិ​បាល»។​

​ដំ​ណោះ​ស្រាយ​សម​រម្យ ​ដែល​អ្នកស្រី​បាន​លើ​កឡើង​ពីខាង​លើនោះ​ រួម​មាន ការសុំ​ប្លង់​កម្ម​សិទ្ធិ​រស់​នៅ​នឹង​កន្លែង ​ចំពោះ​គ្រួសារ​​ណា ដែល​​នៅ​សេស​សល់​ដីលំ​នៅ​ឋាន ​ក្រោយ​ពី​ការកាត់​ចេញ​ប្រាំ​ម៉ែត្រ ​សម្រាប់​គាំទ្រ​ដល់​គម្រោង​អភិ​វឌ្ឍន៍​តំបន់​ការ​ពារ​សុវត្ថិភា​ព ព្រលាន​យន្ត​ហោះ។ ​ដោះស្រា​យ​សំណង​ផល​ប៉ះ​ពាល់​ ដោយ​គិត​តម្លៃ​​ដី​តាម​ទី​ផ្សារ​សេរី ដែល​ពួកគាត់​បាន​កាត់​ក្នុង​តម្លៃ​ ២ ៥០០ ​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ក្រឡា ជាតម្លៃ​មួយ​ដែល​ខ្ពស់​​បំផុត បើ​ធៀប​ទៅ​នឹង​តម្លៃ​ដីនៅ​តំបន់​ផ្លូវ​សហ​ព័ន្ធ​រុស្សី ​ដែល​មាន​ ត្រឹម​តែ ​១ ៥០០ ​ដុល្លារ ក្នុង​មួយម៉ែត្រ​ក្រឡា។

ពាក់​ព័ន្ធ​ទៅ​នឹង​តំលៃ​ដី​នៃការ​ទាម​ទារ​របស់​ប្រជា​សហ​គមន៍​ទាំង​នេះ​ លោក ទឹម សេរី​វុឌ្ឍន៍ អគ្គ​នាយ​ក​គ្រប់​គ្រង​ក្រុម​ហ៊ុន​ហ្គ្រីន ហ្គូល ​ដែល​ជាទីភ្នាក់​ងារ​ឯក​ជន​សាធារណ​មួយ​ដែល​បាន​ចុះកិ​ច្ចប្រ​តិប​ត្តិការ​ ការងារ ​ ជា​មួយ​រដ្ឋាភិ​បាល និង​ ក្រុម​ហ៊ុន អភិ​វឌ្ឍន៍​ព្រលាន​យន្តហោះ​អន្តរ​ជាតិ​ភ្នំពេញ​ បាន​ថ្លែង​ថា តម្លៃ​ ២ ៥០០ ​ដុល្លារ​ក្នុង​ម៉ែត្រ​ក្រឡា​មិន​អា​ចទៅ​រួ​ចទេ ​សម្រាប់​ដី​នៅ​ក្នុង​តំបន់​ក្បែរ​ព្រលាន​យន្ត​ហោះ​នេះ​។

លោក​ថ្លែង​ថា៖​«ប្រជា​ពល​រដ្ឋ​គួរ​ពិភាក្សា​និង​ពិចារ​ណា​ជាថ្មី ​ធ្វើ​យ៉ាង​ណា​កុំឲ្យ​បាត់​បង់​ប្រ​យោជន៍​ដោយ​សារតែ ​ការ​ទាម​ទារ​ ហួស​ប្រមាណ​របស់​យើង​ »។ ​

លោក ​កៅ ​សុវណ្ណ ​តំ​ណាង​ប្រជា​សហ​គមន៍​ SOS​ បាន​និយាយ​ថា ​រដ្ឋាភិ​បាល ​និង​ក្រុម​ហ៊ុន អាច​ធ្វើការ​ដោះ​ដូរ​ដី​ និង​ ផ្ទះ​ នៅ​ក្បែរ​តំបន់​ព្រលាន​យន្ត​ហោះ​ជូន​ប្រជា​សហ​គមន៍​ឲ្យ​ពួក​គាត់​បាន ​ក្នុង​ករណី​ក្រុម​ហ៊ុន​មាន​បំណង​ចង់​ពង្រីក​ផ្ទៃដី​ព្រលាន​យន្ត​ហោះធំជាង​ គម្រោង​​​ខាង​លើ​នេះ ប៉ុន្តែ​ចាំបាច់​ត្រូវ​សាង​សង់​ផ្ទះ​សម្រាប់​ដោះ​ដូរ​ឲ្យ​រួច​រាល់​ជាមុ​ន​ សិន។

យ៉ាង​ណាក៏ដោយ លោក​ សយ ​សុខាន់ ​អនុរដ្ឋ​លេខា​ធិការ​​នៃ​រដ្ឋ​លេខាធិ​ការ​ដ្ឋាន​អាកា​សចរណ៍​ស៊ីវិល ​បាន​ប្រាប់​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា រ​ដ្ឋាភិ​បាល​និង​ក្រុម​ហ៊ុន​មិន​មាន​បំណង​ចង់​ពង្រីក​ផ្ទៃដី​ព្រលាន​យន្ត​ ហោះ​បន្ថែម​ទៀត​ឡើយ​ ក្រៅ​ពី​គម្រោង​ដាក់​ឲ្យ​មាន​តំបន់​ការ​ពារ​សុវត្ថិ​ភាព​ជុំវិញ​ព្រលា​ននេះ។

លោក​បាន​បន្ត​ថា ​ការ​វាស់​វែង និង ​វាយ​តំលៃ​ផល​ប៉ះ​ពាល់​នៃ​គម្រោង​ខាង​លើ​ត្រូវ​បាន​បញ្ចប់​រួច​រាល់​ហើយ ចាប់​តាំង​ពី​ចុង​ឆ្នាំ ​២០១៤ ​ដោយ​ពល​រដ្ឋ​ ២០ ​គ្រួសារ​មិន​អាច​ទាក់​ទង​ដើម្បី​ធ្វើ​ការ​វាស់​វែង​ទំហំដី​ជាក់​ស្ដែង​បាន និង ​មាន​មួយ​គ្រួសារ​​បដិ​សេធ​ចំពោះ​ការ​វាស់​វែង​ដោយ​ក្រុម​ការ​ងារ​វាស់​វែង​ ផល​ប៉ះពា​ល់។ ​ជាមួយ​គ្នានេះ​ ក្រុម​ការ​ងារ​របស់​លោក ​បាន​រៀប​ចំ​ចងក្រង​សៀវ​ភៅផែ​នការ​ បញ្ជូន​ទៅ​គណៈកម្ម​ការ​ចម្រុះ ​ដែល​ដោះ​ស្រាយ​ផល​ប៉ះ​ពាល់​នៃគ​ម្រោង​នេះ ​ដើម្បី​ធ្វើ​ការ​ពិភាក្សា ​និង​វាយ​តម្លៃ​រួច​ហើយ​ ។

លោ​កថ្លែង​ថា៖​ «ប៉ុន្តែ​មក​ទល់​ពេល​នេះ ​ក្រុម​ការងារ​យើង​ក៏កំពុង​រង់​ចាំ​លទ្ធ​ផល​នៃ​ការ​សម្រេច​ពី​ក្រុម​គណៈ​ កម្ម​ការ​ចម្រុះ ​ផង​ដែរ»។

លោក​បាន​បន្ថែម​ថា ​ទោះ​យ៉ាង​ណា ​ក្រុម​គណៈកម្មការ​ចម្រុះខា​ងលើ ​ដែល​មាន​ការ​ចូល​រួម​ពី​ខាង​ក្រុម​តំណាង​សមា​គម​អាកា​សចរណ៍​អន្តរ​ជាតិ​ និង​ ក្រុម​ហ៊ុន​ កំពុង​ធ្វើ​ការ​ពិភាក្សា​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ ដើម្បី​ស្វែង​រក​មូល​ដ្ឋាន​នៃ​ការ​ដោះស្រាយ​ឲ្យ​បាន​សមស្រប​ ដោយ​ធានា​មិន​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ប្រ​យោជន៍​របស់ ​ប្រជាព​លរ​ដ្ឋនៅ​​ក្នុង​សហ​គមន៍​ទាំង​នេះ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: