អគារ​ថ្មី​ប្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​នឹង​អាច​ទទួល​ភ្ញៀវ​បាន​៥​លាន​នាក់​ក្នុង​ឆ្នាំ២០១៦​

ប្រភព៖ http://news.kqube.net   ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៥ ​ដោយ​ ៖​ អូន សៅណាត

ភ្នំពេញ ៖ តប​តាម​ការ​អញ្ជើញ​របស់  ​ប្រធាន​ក្រុមហ៊ុន Cambodia Airports  នៅ​រសៀល​ថ្ងៃ​២១​នេះ  ឯ.ឧ ប៉ា សុជាតិវង្ស បាន​ដឹក​នាំ​មន្ត្រី​បច្ចេកទេស​   ដើម្បី​ទៅ​ទស្សន​កិច្ច ស្វែង​យល់​ពី​បច្ចេកទេស ប្រព័ន្ធ​សុវត្ថិភាព​និង​ប្រព័ន្ធ​ដំណើរ​ការ​នៅ​ការដ្ឋាន​កំពុង​សាងសង់​  នៃ​អគារ​ថ្មី​របស់​ប្រលានយន្តហោះ ​អន្តរជាតិ​ភ្នំពេញ។ នេះ​បើ​យោង​តាម​ប្រភព​ហ្វេសប៊ុក ​របស់​លោក​ ប៉ា សុជាតិវង្ស។
Cambodia Airports ដែល​ប្រតិបត្តិការ​ដោយ ​ក្រុមហ៊ុន​សម្បទាន​ប្រលានយន្តហោះ ​(SCA) ជា​ក្រុមហ៊ុន​ដែល​ទទួល​សិទ្ធិ​ពី  ​រាជរដ្ឋាភិបាល​ក្នុង​ការ​វិនិយោគ​ប្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ សៀមរាប និង​ក្រុងព្រះសីហនុ។ ប្រលានយន្តហោះ​ថ្មី​នេះ​បាន  ​ចាប់​ផ្ដើម​ស្ថាបនា​កាល​  ពី​ដើម​ឆ្នាំ​២០១៣ ដែល​បាន​សម្រេច​ការ​សាង​សង់​៧០%  ហើយ​មក​ឥឡូវ​ហើយ​អគារ​នេះ​ នឹង​គ្រោង​បញ្ចប់​ជា​ស្ថាពរ​ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០១៦។
ប្រភព ​ខាង​លើ​បាន​បន្ត​ទៀត​ថា​ សំណង់​អគារ​ថ្មី​នេះ​ បាន​បំពាក់​ឧបករណ៍​បច្ចេកទេស​ចុង​ក្រោយ ដែល​គេ​រំពឹង​ថា​នឹង​អាច​ទទួល​ភ្ញៀវ​បាន​ប្រមាណ ៥​លាន​នាក់​ក្នុង​មួយ​ឆ្នាំ តែ​អ្វី​គ្រប់​យ៉ាង​អាច​ដំណើរ​ការ​ទៅ​បាន​  ចាំបាច់​ត្រូវ​មាន​កិច្ច​សហការ​ល្អ​រវាង ប្រលានយន្តហោះ និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ ទៅ​លើ​ប្រព័ន្ធ​ចរាចរ ​ប្រព័ន្ធ​លូ​បង្ហូរទឹក និង​ការ​គ្រប់គ្រង​សន្តិសុខ-សណ្ដាប់ធ្នាប់​នៅ​តំបន់​ជុំវិញ ​ព្រលានយន្ដហោះនេះ ៕
2 3 4 6

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: