តំណាងរាស្រ្ត​បក្ស​ប្រឆាំង​ថា​​លោក សុខ អាន បំភ្លឺ​មិន​ចំសំណួរ​​ពាក់ព័ន្ធ​នឹង​កិច្ច​សន្យា​អាកាសយានដ្ឋាន​

ប្រភព៖ VOD សំលេងប្រជាធិបតេយ្យ,ដោយ៖​ ទូច សុខា​ | ថ្ងៃពុធ ទី15 កក្កដា 2015
M-sokan_140805-2015-07-1555555555555555555

ឧបនាយក​រដ្ឋមន្ត្រី រដ្ឋ​មន្ត្រីទទួល​បន្ទុក​​​​ទី​ស្តីការ​គណៈរដ្ឋ​មន្ត្រី លោក សុខ អាន

តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះជាតិ​ ​លោក សុន ឆ័យ អះអាង​ថា​ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋ​មន្ត្រីទទួល​បន្ទុក​​​​ទី​ស្តីការ​គណៈរដ្ឋ​មន្ត្រី លោក សុខ អាន មិន​បាន​ឆ្លើយ​តប​ចំ​ទៅ​នឹង​សំណើសុំ​កិច្ច​ព្រមព្រៀង​គ្រប់គ្រង​អាកាសយានដ្ឋាន ដោយ​​លោកចាត់​ទុក​ថា​ការ​ឆ្លើយ​តបនេះ​មិន​អាច​ទទួល​យក​បាននោះទេ​។

​លោក សុន ឆ័យ កាលពី​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១៥ បាន​ផ្ញើ​លិខិត​ទៅកាន់​លោក សុខ អាន តាមរយៈ​ប្រធានរដ្ឋសភា ដោយ​ស្នើ​ឲ្យ​បញ្ចេញ​កិច្ចព្រមព្រៀង​របស់រដ្ឋាភិបាល​​ជាមួយ​ក្រុមហ៊ុន​បារាំងVinci-Airport លើ​ការសាងសង់និង​គ្រប់គ្រង​អាកាសយានដ្ឋាន​អន្តរជាតិ​៣​របស់​កម្ពុជា ដោយ​លោក សុន ឆ័យ សង្ស័យ​ថាកិច្ចព្រមព្រៀង​នេះ​អាច​ធ្វើឲ្យ​កម្ពុជា​ខាតបង់ថវិកា​។​

លោក សុន ឆ័យ ប្រាប់​VODនៅថ្ងៃ​ពុធ​នេះ​​ថា កាលពី​ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៥ លោកបាន​ទទួល​លិខិត​ឆ្លើយ​តបពី​លោក​សុខ អាន ប៉ុន្តែ​ថាលិខិត​បំភ្លឺនោះ​មិន​បាន​ឆ្លើយ​តប​ទៅ​នឹ​ង​អ្វី​ដែល​លោក​បាន​ស្នើ​សុំ​នោះ​ទេ។ ​លោក​មានប្រសាសន៍ថា៖«​ចម្លើយ​ហ្នឹង​គាត់​អត់​ស៊ីគ្នា​ទៅ​នឹង​សំណួរឬ​សំណូម​​ពរដែល​ខ្ញុំ​ទាម​ទារឲ្យ​គាត់​ផ្ញើ​នូវកិច្ច​សន្យា​មក​ខ្ញុំ​ទេ នេះ​ជា​បញ្ហា​ដែល​​មិន​អាច​ទទួល​យក​ចម្លើយ​គាត់​បាន»។​

​លិខិតឆ្លើយ​តប​​របស់​លោក សុខ អាន ឲ្យ​ដឹង​ថា​ក្រុមហ៊ុនVINCI​ Construction ជា​អ្នក​អនុវត្តគម្រោង​ទាំង​មូល ហើយ​ក្រុម​ហ៊ុន​នេះ​បាន​រៀប​ចំគម្រោង​លម្អិត​​ផ្សេងៗ​ទៀតសម្រាប់​ដាក់​ឲ្យ​មាន​ការ​ដេញ​ថ្លៃ​ពី​ក្រុម​ហ៊ុន​​ក្នុង​ស្រុកនិង​អន្តរជាតិ។ ​លិខិត​ដដែល​បន្ត​ថា​ជាលទ្ធផល គម្រោង​ខ្លះ​បាន​ប្រ​គល់​ជូន​ក្រុមហ៊ុនអន្តរជាតិ និង​គម្រោង​ខ្លះ​បានប្រគល់​ជូន​ទៅ​ក្រុម​ហ៊ុន​ក្នុង​ស្រុកសម្រាប់​ការងារ​សាងសង់​ជាក់​ស្តែង។ លិខិត​បន្ថែម​ថា​គម្រោង​សាងសង់​ពង្រីក​ស្ថានីយ៍អ្នក​ដំណើរ​នេះ​បាន​ចាប់​ផ្តើម​នៅ​ឆ្នាំ២០១៤ ហើយ​គ្រោង​នឹង​បញ្ចប់​​នៅ​ឆ្នាំ២០១៦។ ក្នុ​លិខិត​នោះ លោក​ សុខ អាន បញ្ជាក់​ថាក្រុម​ហ៊ុន​ Société Concessionaire de lÁéroport (SCA) ដែល​ជា​ក្រុម​ហ៊ុន​អាជីវកម្មចម្រុះរវាង​ក្រុមហ៊ុនVINCI និង​ក្រុម​ហ៊ុនMMCឈ្នះការ​ដេញ​ថ្លៃ និង​ទទួល​បាន​សម្បទាន។ ក្នុង​លិខិត​ដដែល លោក សុខ អាន បន្តថាជា​ធម្មតា​ក្រុម​ហ៊ុន​ល្បី​ឈ្មោះ​របស់​ប្រទេស​ធំៗនៅ​លើ​ពិភព​លោកតែង​តែង​មានក្រម​សីល​ធម៌វិជ្ជាជីវៈក្នុងមុខជំនួញនិង​អាច​ទុក​ចិត្ត​បាន។ យោង​តាម​លិខិត​ដដែល ការ​ធ្វើ​វិនិយោគដាក់​ទុន​បន្ថែមក្នុង​ការអភិវឌ្ឍអាកាសយាន្ត​ដ្ឋាន​ទាំង​៣ក្រោម​កិច្ច​សន្យា គឺ​ជា​កាតព្វកិច្ច​របស់​ក្រុម​ហ៊ុន​SCAក្នុង​ការ​អភិ​វឌ្ឍអាកាសយាន្ត​ដ្ឋាន​ឲ្យ​មាន​ស្តង់ដារ​អន្តរ​ជាតិ។

បើ​តាម​លោក សុន ឆ័យ តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិនឹង​ពិភាក្សា​គ្នាថា​តើ​គួរ​តែដាក់​លិខិត​ទៅ​កាន់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ផ្ទាល់ ឬក៏​ប្រើ​យន្តការ​វប្បធម៌​សន្ទនា​វាង​លោក សម រង្ស៊ី និង​លោក​ ហ៊ុន សែន ដើម្បី​ឲ្យ​​នាយក​រដ្ឋ​មន្ត្រី​ជួយ​ជំរុញបន្ថែម​ទៀតទៅ​កាន់​លោក​សុខ​ អាន ឲ្យ​បង្ហាញ​ជា​សាធារណៈ​ទាក់ទង​នឹង​កិច្ច​សន្យា​នេះ។

ទាក់​ទង​នៅ​នឹង​កាលើក​ឡើង​របស់​លោក សុន ឆ័យ VODមិនទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នក​នាំ​ពាក្យ​អង្គភាពព័ត៌មាន និង​ប្រតិកម្មរហ័សនៃ​ទី​ស្តីការ​គណៈរដ្ឋ​មន្ត្រី លោក ទិត សុធា បាន​នៅឡើយ​ទេ ដោយ​លោក​ថាលោក​កំពុង​ជាប់ប្រជុំ៕​

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: