រដ្ឋាភិបាលដាក់ផែនការរៀបចំ​ព្រលានយន្តហោះថ្មីតម្លៃ​៣០០លានដុល្លារ ​នៅឆ្នាំ២០៣៥

ប្រភព៖ សំឡេងប្រជាធិបតេយ្យ | ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦, ស៊ុន ណារិន

Exhibition

(រូបថតពីwww.cambodia-airports.aero)

រដ្ឋាភិបាលបាន​ដាក់ផែនការឲ្យ​មានការសិក្សា​រៀបចំ​អាកាសយានដ្ឋាន​ថ្មីមួយ​ជំនួស​អាកាសយានដ្ឋានអន្តរ​ជាតិភ្នំពេញ នៅឆ្នាំ​២០៣៥ ដែល​តាមការប៉ាន់ស្មាន ព្រលាន​យន្តហោះនោះ​មាន​តម្លៃប្រមាណ​​៣០០លានដុល្លារ​។ នេះបើយោងតាមឯកសារ​​ប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញឆ្នាំ​២០៣៥​ ដែលត្រូវបានសម្រេចឲ្យប្រើប្រាស់កាលពី​ចុ​ងខែធ្នូ ឆ្នាំ២០១៥។

បើតាមឯកសារ​​ប្លង់​គោលនោះ​ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញសព្វថ្ងៃអាចឆ្លើយតបសេចក្តីត្រូវការរហូត​ដល់​ត្រឹម​ឆ្នាំ២​០២​០។ ឯក​សារ​បន្ត​ថាដោយ​សារ​តែ​​ទីផ្សារនៃការហោះហើរក្នុងស្រុកនៅមានកម្រិតនៅឡើយនិងអវត្តមាននៃក្រុមហ៊ុនអាកាសច​រណ៍​ដែលមកធ្វើវិនិយោគទ្រង់ទ្រាយធំ មិនអាចឲ្យអាកាសយានដ្ឋានភ្នំពេញមាន​មុខងារផ្សេងទៀត ក្រៅតែជាទីសំចតចុងក្រោយ​បំផុតនៃបណ្តាញហោះហើរអន្តរជាតិដែល​នឹងត្រូវឆ្លងកាត់តាមអាកាសយានដ្ឋានធំៗ សំខាន់ៗនៅក្នុងតំបន់ ដូចអាកា​ស​យានដ្ឋានទីក្រុងបាង​កក សិង្ហបូរី ហុងកុង ដែលអាកាសយានដ្ឋានទាំងនេះទទួលនូវការហោះហើរ៣០ដងច្រើនជាងនៅរាជ​ធា​​នី​​ភ្នំពេញ។

ឯកសារ​បញ្ជាក់ថា៖ “ដូច្នេះការសាងសង់នូវអាកាសយានដ្ឋានថ្មីមួយ ដែលជាការវិនិយោគមួយមានតម្លៃថ្លៃរហូតដល់ជាង​៣០០លានដុល្លារអាមេរិកនោះ ហាក់មិនទាន់ស្ថិតនៅក្នុងភាពចាំបាច់ក្នុងទស្សនវិស័យនៃយុទ្ធសាស្រ្តតម្រង់ទិសនេះនៅ​ឡើយ​ទេ។ ជាងនេះទៀត ការស្ថិតនៅជិតទីក្រុងគឺជាគុណសម្បត្តិគួរបានយកចិត្តទុកដាក់របស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេ​ញ ក៏ដូចជាអាកាសយានដ្ឋានដទៃទៀតដែរដែលអាចទទួលការធ្វើចរាចរណ៍ផ្លូវអាកាសច្រើនជាងនេះទៀត”។ ឯកសារគោល​បានលើកឡើងពីបទពិសោធន៍នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ថាប្រទេស​មួយនេះ​បាន​ធ្វើអាកាស​យានដ្ឋានថ្មីមួយរបស់ខ្លួននៅចម្ងាយ៧៥គីឡូម៉ែត្រពីទីក្រុងនោះ។ ឯកសារ​បន្ថែម​ថា៖ “វាហាក់ដូចជាការយល់ច្រឡំផ្នែកសេដ្ឋ​កិច្ចមួយ(រយៈពេលនិងតម្លៃក្នុងការបម្លាស់ទីកើនខ្ពស់)ដែលគួរឲ្យមានការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធដែលមានតម្លៃដ៏​ថ្លៃ(ផ្លូវហាយវ៉េ រថភ្លើងលឿន)សម្រាប់ឲ្យអាកាសយានដ្ឋាននេះមានដំណើរការបាន។ គំរូនេះមិនអាចធ្វើបានទេនៅរាជធានីភ្នំពេញ ដោយយោងតាមធនធានរបស់រដ្ឋនិងអាទិភាពនានារបស់រាជ​រដ្ឋាភិបាល”

ឯកសារប្លង់គោលទីក្រុង​ឲ្យ​ដឹង​ថា​ការពង្រីកបន្តនៃផ្លូវចុះចតសម្រាប់ការធ្វើចរាចរណ៍នៃការហោះហើរដឹកទំនិញ​និងអនុញ្ញាតឲ្យយន្តហោះដឹកទំនិញធុនធ្ងន់ហោះហើរបានោះ(A-៣៨០ឬប៊ូអ៊ីងB៧៤៧) គួរតែធ្វើឲ្យបានឆាប់រហ័សបំផុត។ ឯក​សារ​បញ្ជាក់​ថា​តម្លៃសរុបបន្ទុករបស់រដ្ឋសម្រាប់ការបន្តពង្រីកផ្លូវចុះចតនេះត្រូវបានប៉ាន់ប្រមាណថាមានប្រហែល៣០លានដុល្លារអាមេរិក ហើយ​​ការរៀបចំបន្ថែមផ្លូវចុះចតនឹងត្រូវជា​បន្ទុករបស់ក្រុមហ៊ុនសម្បទានអាកាសយានដ្ឋាន។

ឯកសារសរសេរ​ថា​៖ “នៅក្នុងករណីរាជធានីភ្នំពេញ បើទោះជាមានការធានារក្សាទុកអាកាសយានដ្ឋាននៅក្នុងទីតាំងរបស់​វា​សព្វថ្ងៃ ក៏អាកាសយានដ្ឋាននេះអាចទ្រទ្រង់ប្រតិបត្តិការបានត្រឹមកម្រិតរហូតឆ្នាំ២០​៣៥។ ដូច្នេះបន្ទាប់ពីឆ្នាំ២០៣៥ អាជ្ញា​ធរអាកាសចរណ៍ស៊ីវិលត្រូវតែសិក្សារៀបចំឲ្យមានអាកាសយានដ្ឋាន​ថ្មីធំមួយទៀតដែលអាចឆ្លើយតបតម្រូវ​ការនាពេល​អនាគត”

បើតាមឯកសារ​នោះ ការធ្វើចរាចរណ៍នៅអាកាសយានដ្ឋានគឺមានអ្នកធ្វើដំណើរជិត១លាននាក់ក្នុងមួយឆ្នាំ ហើយ​ជាមួយកំណើន​នៃការធ្វើចរាចរណ៍ពី៥ទៅ៧ភាគរយក្នុងមួយឆ្នាំ ការហោះហើរនឹងកើនឡើងទ្វេដងនៅក្នុងរយៈពេល១៥ទៅ២០ឆ្នាំ។ សមត្ថភាពនៃការតាំងទីលំនៅរបស់អាកាសយានដ្ឋានបច្ចុប្បន្ន​អាចទទួលអ្នកដំណើរយ៉ាងហោចណាស់៥លាននាក់។ ឯកសារ​បញ្ជាក់​ថា៖ “ដូចនេះ គឺវាគ្រប់គ្រាន់ណាស់ទៅហើយ ទោះបីសម្រាប់ពេលវែងក៏ដោយ

គួររំឭកថាកាលពីចុងខែតុលា ឆ្នាំ២០១២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានប្រកាសពីគម្រោងសាង​សង់ព្រលានយន្ត​ហោះថ្មីនៅខេត្តកំពង់ឆ្នាំង ជំនួសព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅអំឡុងឆ្នាំ២០​២៥ឬក៏ឆ្នាំ២០៣០។​ លោក ហ៊ុន សែន មាន​ប្រសាសន៍កាលនោះថា៖ “ខ្ញុំសូមជម្រាបថាចក្ខុវិស័យនៃអាកាសយានដ្ឋានអន្តរជាតិ ដែលនឹងត្រូវធ្វើ ដែលខ្ញុំនិយាយ​ថាមិ​ន​បញ្ចេញឈ្មោះនោះ ឥឡូវសូមបញ្ចេញឈ្មោះទៅចុះគឺកំពង់ឆ្នាំងនឹងឯង។ យើងមិនអាចប្រើប្រាស់ពោធិ៍ចិនតុងនៅក្រោយ​ឆ្នាំ២០៣០ទៀតទេ។ អាចថា២០២៥ ឬ២០៣០ អាចថាមកធ្វើនៅហ្នឹង ហើយដែលភ្ជាប់ទំនាក់ទំនងជាមួយក្រុងភ្នំពេញ ក្នុងរយៈចម្ងាយ​ប្រមាណ៩០គីឡូម៉ែត្រ ព្រោះនឹងមានអារថភ្លើងល្បឿនលឿន និងមានអាអូតូរ៉ូដ( Auto Road )ស្អី​ៗ​​ដទៃ​ទៀត”

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: